ព័ត៌មានជាតិ

ប្តីកាប់ប្រពន្ធ ដេរសរុប១៥០ថ្នេរ ព្រោះរឿងកូនសោ​ទ្វា

កណ្តាល: កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១មានករណី ហិង្សាដោយចេតនាមួយដែលកើតហេតុនៅ ភូមិទួលលាប ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ ០១ នាក់ស្រីឈ្មោះ រៀម សុខលី ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលលាប ឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល។
ចំណែកជនសង្ស័យមាននាក់ប្រុសឈ្មោះ យ៉ុង សុវណ្ណរ៉ា ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិទួលលាប ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
+ផល់ប៉ះពាល់៖ ជនរងគ្រោះរងរបួសក្បាលផ្នែកខាងក្រោយចំនួន០៤កន្លែង និងរងរបួសដៃខាងស្ដាំចំនួន០១កន្លែង ដេរសរុបចំនួន១៥០ថ្នេរ។
+វត្ថុតាងចាប់យក៖ កាំបិតចុងស្រួចចំនួន០២ដើម។
+សភាពរឿងហេតុនៅមុនពេលកើតហេតុជនសង្ស័យជាមនុស្សមានជំងឺសតិអារមណ៍ រហូតដល់ថ្ងៃ ខែ វេលាម៉ោងកើតហេតុជនសង្ស័យនិងជនរងគ្រោះ(ជាប្ដីនឹងប្រពន្ធ) បាននៅផ្ទះជាមួយគ្នា បន្ទាប់មកជនសង្ស័យបានសុំជនរងគ្រោះយកសោទ្វាររបងផ្ទះដើម្បីចាក់សោទ្វារហើយចេញទៅរកម្ដាយនៅកន្លែងធ្វើការងារ ដោយជនរងគ្រោះមិនព្រមឲ្យកូនសោទ្វារ ទើបជនសង្ស័យខឹងក៏ស្រែកឡូឡារករឿង ហើយបានទាត់ជនរងគ្រោះចំនួន០៣ជើង បន្ទាប់មកបានទាញយកកាំបិតមកកាប់លើក្បាលជនរងគ្រោះចំនួន០៤កាំបិត និងកាប់ចំដៃស្ដាំចំនួន០១កាំបិតបណ្ដាល់ឲ្យរងរបួសដេរចំនួន១៥០ថ្នេរ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួចហើយ បានផ្លោះតាមរបងខាងក្រោយផ្ទះរត់ទៅអង្គុយកណ្ដាលវាលស្រែ ។ ក្រោយពីសមត្ថកិច្ចទទួលពត៌មានពីគ្រួសារជនរងគ្រោះ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញជនសង្ស័យនៅអង្គុយកណ្ដាលវាលស្រែ បានយកកាំបិតចាក់ពោះខ្លួនឯងចំនួន០២កាំបិតដេរចំនួន០៧ថ្នេរ ហើយសមត្ថកិច្ចចូលទៅឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងដើម្បីបញ្ជូនទៅមន្ទីរពេទ្យព្យាបាល និងសួរនាំតាមនីតិវិធី។

ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់