ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!..

ក្រចេះ: កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងត្បូងព្រែកអណ្ដែងដូន ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ កម្លាំងអធិការដ្ឋាន នគរបាលក្រុងក្រចេះ និង កម្លាំងប៉ុស្ដិ៍ក្រគរ បានចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឈីម ណារ៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ប្រព្រឹត្តកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី នៅចំណុចខាងត្បូងព្រែកអណ្ដែងដូន(ផ្ទះរបស់ឈ្មោះ ធូ ឈីម) ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ បណ្ដាលឲ្យឈ្មោះ ធូ ឈីម ភេទប្រុស អាយុ៦៨ឆ្នាំ រងរបួសធ្ងន់។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលក្រុងក្រចេះ៕

មតិយោបល់