សៀមរាបៈ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឆ្មក់ចូលបង្ក្រាបទីតាំងម៉ាស្សាដែលបង្កប់សេវាផ្លូវភេទ២កន្លែង ឃាត់ខ្លួនស្ត្រីថៅកែហាង២នាក់
និងរំដោះនារីបំរើការក្នុងហាងចំនួន៥នាក់ នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកជា ហេង នាយការិយា ល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានអោយដឹងថា ការឃាត់ ខ្លួនថៅកែហាងម៉ាស្សាខាងលើ គឺបន្ទាប់ពីសមត្ថ កិច្ចស្រាវជ្រាវជាក់លាក់ និងរកឃើញវត្ថុតាងបទល្មើស។
លោកបន្តថា ជនសង្ស័យទី១ឈ្មោះ ទុយ ស្រីមុំ ភេទស្រី អាយុ៣៧ឆ្នាំ ស្រុកកំណើតភូមិចុងឃ្នៀង សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ មុនចាប់ខ្លួនរស់នៅទីតាំងម៉ាស្សា យីហោ999 ភូមិត្រៀកសង្កាត់សៀមរាប។ និងទី២ឈ្មោះថៃ នី ភេទស្រី អាយុ៣០ឆ្នាំ មានស្រុកកំណើតភូមិផ្កាដូង ឃុំក្រូចឆ្មា ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។មុនចាប់ខ្លួនរស់នៅហាងម៉ាស្សាយីហោ7777ក្នុងភូមិកើតហេតុ។
ជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលា ការ។ចំណែកនារីរងគ្រោះ៥នាក់ ដែលសុទ្ធសឹងជាអនីតិជន បានប្រគល់អោយទៅមន្ទីរ សង្គម កិច្ចដើម្បីអប់រំកែប្រែនិងផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបាន។
លោកនាយការិយាល័យ អោយដឹងទៀតថា នៅក្នុងក្រុងសៀមរាប មានហាងម៉ាស្សាចំនួន ៨២កន្លែងភាគច្រើនមិនមានច្បាប់។ ក្នុងនោះមានថៅកែជាជនជាតិវៀតណាម៦កន្លែងគឺគ្មានច្បាប់នោះទេ។ លោកបន្ថែមថា ចំពោះហាងម៉ាស្សាដែលមិនមានច្បាប់ គឺកំពុងរងចាំចំណាត់ ការពីថ្នាក់លើ ថាត្រូវមានវិធានការយ៉ាងណា។
ចំណែកមន្ត្រីមន្ទីរសង្គមកិច្វបានបញ្ជាក់ថា រាល់ជនរងគ្រោះដែលទទួលពីសមត្ថកិច្ច បើពួកគាត់ជាអនីតិជន គឺអាចអោយពួកគាត់ចូលរៀនវិញ ប្រសិនបើគាត់ចង់បន្តការសិក្សា។តែចំពោះអ្នកពេញវ័យគឺអប់រំផ្លូវចិត្តនិងប្រគល់អោយក្រុមគ្រួសារវិញ ។
ប្រភពបញ្ជាក់ថា ស្ត្រីដែលបានទទួលការអប់រំ ពីមន្ទីរសង្គមកិច្ច ភាគ ច្រើនពេលត្រឡប់ទៅផ្ទះវិញ គាត់តែងតែប្តូរមុខរបរ។គឺមិនចូលទៅធ្វើការជាអ្នកម៉ាស្សាទៀតទេ។ចំណុចនេះសបញ្ជាក់អោយឃើញថា ពេលខ្លះពួកគាត់មិនបានឆ្លងកាត់ការអប់រំ ពួកគាត់អាច ធ្វើអ្វីដែលខ្លួនមិនគួធ្វើ៕
មតិយោបល់