ព័ត៌មានជាតិ

រថយន្តធន់ធំ២គ្រឿង បុកគ្នាពេញទំហឹងអូសជាច្រើនម៉ែត្រ ក្រឡាប់ផ្ងារជើង បុរសម្នាក់របួសស្រាល

ឧត្តរមានជ័យៈ នាយផ្នែកចរាចរណ៍ស្រុកបន្ទាយអំពិល បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តម៉ាក ហ៊ីណូ ប្រភេទយីឌុប និងរថយន្តម៉ាកហ៊ីណូ កង់ដប់ បណ្តាលឲ្យអ្នកបើករថយន្តយីឌុប រងរបួសស្រាល និងបណ្តាលឲ្យរថយន្តយីឌុបនោះក្រឡាប់ធ្លាក់ពីលើផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកជាបួន ភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តែម រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចកម្លាំងជំនាញធ្វើការដកហូតមករក្សាទុកនៅអធិការដ្ឋានស្រុកបន្ទាយអំពិល រង់ចាំការដោះស្រាយនាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់