Phnom Penh City Center ជាគម្រោងអភិវឌ្ឍលើផ្ទៃដីទំហំ ១១១.៦ហិកតា នឹងផ្តត់ផ្គង់លំនៅដ្ឋានប្រមាណជា ៥៦០០០ខ្នង។ នេះបើយោងតាមគេហទំព័រ PHNOM PENH CITY CENTER។
PHNOM PENH CITY CENTER (PPCC) ឋិតនៅកណ្តាលទីក្រុងភ្នំពេញ និងវិនិយោគដោយក្រុមហ៊ុន Shukaku Inc ។ ជាមួយនឹងគម្រោងអភិវឌ្ឍលើទំហំផ្ទៃដីដ៏ធំធេង ដែលពុំទាន់មាននៅតំបន់អាស៊ីអាគ្នេយ៍ PPCC ត្រូវបានគេប្រសិទ្ធនាមថាជា “គ្រាប់គុជនៃប្រទេសកម្ពុជា”។
គម្រោងនេះ រួមមានតំបន់ពាណិជ្ជកម្ម កន្លែងស្នាក់នៅ មន្ទីរពេទ្យ សាលារៀន និងកន្លែងកម្សាន្តជាច្រើនបន្ថែមទៀត។
យ៉ាងណាមិញ PPCC ត្រូវបានគេរំលឹកថាក្នុងឆ្នាំ ២០២៥ នឹងអាចផ្គត់ផ្គង់លំនៅដ្ឋានប្រមាណជា ៥៦០០០ខ្នង និងមានអ្នកទស្សនាក៏ដូចជា អ្នកមករស់នៅប្រចាំថ្ងៃប្រមាណជា ១៩០,០០០នាក់ ។
គួរបញ្ជាក់ផងដែរគម្រោងមជ្ឈមណ្ឌល PHNOM PENH CITY CENTER មានទីតាំងឋិតនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ៕
មតិយោបល់