ព័ត៌មានជាតិ

Juventus គ្មានបំណងចង់បាន Pjanic វិញនោះឡើយ

បរទេស៖ ក្លឹបយក្សអ៊ីតាលី Juventus ត្រូវបានគេដឹងថាបានបង្ហាញជំហដាច់ខាតមិនចុះហត្ថលេខាដើម្បីនាំយកកីឡាករ Miralem Pjanicមកក្លឹបសាជាថ្មីឡើយខណ:ដែលក្លឹបបច្ចុប្បន្នគឺកាន់តែកៀកនឹងនាំយកកីឡាករ Mohamed Ihattaren ពិក្លឹប PSV ទៅហើយនោះ។

Pjanic គឺជាអតីតកីឡាកររបស់ Juventus ដែលបានផ្ទេរទៅ Barcelona ក្នុងលក្ខខណ្ឌដោះដូរកីឡាករ Arthur កាលពីរដូវក្តៅកន្លងទៅនេះនិងបានទាំងបានសម្រេចចិត្តក្នុងការចុះកុងត្រាដែលមានរយ:ពេល៤ឆ្នាំជាមួយនឹង Barcelona ផងដែរ។

ប៉ុន្តែចាប់តាំងពីពេលនោះមកកីឡាករបូស្នៀរូបនេះគឺមានទំរង់លេងចុះខ្សោយមែនទែនធៀបទៅនឹងការរំពឹងទុករបស់កីឡាករនិងក្លឹបហើយ TheGoal ជឿជាកថាគាត់នឹងក្លាយទៅជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឈុតធំជាច្រើននាក់ដែលនឹងត្រូវ Barcelona លក់ចេញនៅរដូវក្តៅនេះ៕

មតិយោបល់