ព័ត៌មានជាតិ

ញាក់សាច់! ជិត៣ខែ ​លទ្ធផល​បង្ក្រាប​គ្រឿងញៀន ២៥២០ករណី ឃាត់មនុស្ស ជិត៦០.០០០នាក់

ភ្នំពេញ: យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿង​ញៀន​២៤ករណី ឃាត់មនុស្ស ៤៨នាក់ក្នុងនោះស្រី២នាក់ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន១៨ករណី ឃាត់២៦នាក់ ក្នុងនោះមានស្រី០២នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿង​ញៀន​ ៦ករណី ឃាត់ ២២នាក់ ក្នុងនោះមានស្រី០នាក់និងរួមទាំងវត្ថុតាង មាន មេតំហ្វេតាមីន (ice)= ៥៣,៥១ក្រាម, ២កញ្ចប់ធំ និង៣៣កញ្ចប់តូច និងមេតំហ្វេតាមីន (wy)= ០,៨១ក្រាម។

លទ្ធផលដែលបង្ក្រាប់ហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤៨នាក់និងវត្ថុតាង១ចំនួននេះមានការចូលរួម ១២អង្គភាពបាន ចូលរួមបង្ក្រាប៖ ១.មន្ទី ២.បន្ទាយមានជ័យ ៣.បាត់ដំបង ៤.កំពត ៥.កណ្ដាល ៦.ក្រចេះ ៧.សៀមរាប ៨.ព្រះសីហនុ ៩.ស្វាយរៀង ១០.ឧត្ដរមានជ័យ ១១.ត្បូងឃ្មុំ ១២.រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរលទ្ធផលសរុបរបស់យុទ្ធនាការអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០១៧ សរុបចំនួន2520ករណី ឃាត់មនុស្សចំនួន 5731នាក់ក្នុងនោះ ស្រី 579 នាក់ និងដកហូតវត្ថុតាង
-សារធាតុញៀនគ្រប់ប្រភេទ= 24kg 728.33g និង ៣៣១៤កញ្ចប់តូច ១៦ធំ
-កញ្ឆាក្រៀម ៧ គ.ក្រ ៥៦៦ក្រាម និង ៩៧៥៨៧ដើម
– សម្ភារៈ
– ចលនៈនិងអចលនៈទ្រព្យស្នើសុំបង្កក រឹបអូស៕

មតិយោបល់