ព័ត៌មានជាតិ

ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ខណៈឪពុកម្តាយផ្ញើរឲ្យនៅជាមួយមីងអាយុ១៤ឆ្នាំ

កណ្តាល: ក្មេងប្រុសម្នាក់ត្រូវបានឪពុកម្តាយផ្ញើរមីងអាយុ១៤ឆ្នាំ ឲ្យជួយមើល ហើយក៏បានលង់ទឹកស្លាប់ខណៈមីងចុះស្រង់កំប្លោក វេលាម៉ោង១០និង៥០នាទី ព្រឹកទី២០ ខែមីនា ឆ្នាំ២០១៧នេះ នៅចំណុចក្នុងស្រះទឹកក្នុងចំការស្វាយ ស្ថិតនៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្មេងរងគ្រោះឈ្មោះ ម៉ាច សុផានិត ភេទប្រុស អាយុ០៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកឪពុកម្តាយ មានទីលំនៅស្នាកនៅបណ្តោះអាសន្ន ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល។ តាមការបំភ្លឺរបស់ឈ្មោះ សៀន ម៉ាញ់ ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាមីងក្មេងរងគ្រោះ បានឲ្យសមត្ថកិច្ចដឹងថា ជនរងគ្រោះត្រូវ ឪពុកម្តាយទៅធ្វើការនៅភ្នំពេញ ហើយបានផ្ញើជនរងគ្រោះ ឲ្យមីងមើលថែទាំពេលមីងកំពុងស្រង់កំប្លោកស្រះទឹកភ្លេចខ្លួនស្រាប់តែបាត់ជនរងគ្រោះពុំដឹងទៅណា ហើយមីង និងយាយនាំគ្នាដើររក ក៏ប្រទះឃើញសពក្មេងរងគ្រោះ អណ្តែតក្នុងទឹកស្រះ ហើយក៏ចុះស្រង់មកដាក់លើគ្រែ បានប្រាប់បងប្អនក្នុងភូមិ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ។

ក្រោយពីបានទទួលព័ត៌មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះទៅដល់កន្លែងកើតហេតុ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រូពេទ្យ និងក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យសពក្មេង រងគ្រោះឃើញថា៖ ក្មេងរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ពាក់ព័ន្ធនឹងករណី អ្វីផ្សេងឡើយ គឺពិតជាលង់ទឹកស្លាប់ប្រាកដមែន។

ក្រោយការពិនិត្យរួចសមត្ថកិច្ចបានបានប្រគល់សពក្មេង រងគ្រោះជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់