ព័ត៌មានជាតិ

សិស្សវិទ្យាល័យ​វត្ត​ភ្នំម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌ​៧​មក​រា​ ឃាត់​ជនសង្ស័យ​​ ករណី​ឆក់​ទូរស័ព្ទ​

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ​ឃាត់​ជនសង្ស័យ​ម្នាក់​ ករណី​ឆក់​ទូរស័ព្ទ​ដៃ​ កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​ ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៩​ បាន​សម្រេច​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១០៥​ ផ្លូវ​២១៤​ ក្រុម​៣១​ ភូមិ​ ៤​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ ។​

​ជនសង្ស័យ​ឈ្មោះ​ ជ័យ​ វ​ឌ្ឍ​នា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខ​របប​សិស្ស​ថ្នាក់​ទី​១១E​ វិទ្យាល័យ​វត្ត​ភ្នំ​ ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ភូមិ​បឹង​ឈូក​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ ត្រូវ​ឃាត់ខ្លួន​បាន​រួម​ទាំង​មធ្យោបាយ​ម៉ូតូ​ ១​គ្រឿង​ម៉ាក​និ​ច​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1HF5775​ លេខ​តួ​+​លេខ​ម៉ាស៊ីន​ 36469​ ។​

​វត្ថុ​តាង​ដកហូត​បាន​រួម​មាន​ ៖​ ទូរស័ព្ទ​ដៃ​ម៉ាក​ (IPHONE​ MAX)​ ពណ៌​ស​លេខ​1519487117​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ចាង​ ធី​ង​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ស្នាក់​នៅ​សណ្ឋាគារ​ ស៊ី​ម​បូ​ទិច​ ផ្លូវ​១៤៣​ សង្កាត់​វាលវង់​ខណ្ឌ​៧​មក​រា​ ។​

​បច្ចុប្បន្ន​ទូរស័ព្ទ​បាន​ប្រគល់​អោយ​ជន​រង​គ្រោះ​វិញ​ ចំណែក​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់