ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងខ្លាំងបើកត្រាក់ទ័រក្រឡាប់កិនខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង: ភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបងបានរាយការណ៍មកថា មានករណីក្រឡាប់ត្រាក់ទ័រកិនអ្នកបើកម្នាក់ស្លាប់ នៅចំណុចអូរក្រូច​ ស្ថិតក្នុងភូមិបេងស្អាត​ ឃុំភ្នំព្រឹក​ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​​ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៦និង៣០នាទី​ ថ្ងៃតី២០ ខែមីនា ឆ្នាំ២០១៧ បណ្តាលឲ្យអ្នកបើកបរត្រាក់ទ័រម្នាក់បើកបរទាំងស្ថានភាពស្រវឹងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលជនរងគ្រោះមានឈ្មោះ​ អៀ​ ម៉ៅ​ ភេទប្រុស​ អាយុ32ឆ្នាំ​ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពដដែលបានបន្តទៀថា ជនរងគ្រោះមានភាពស្រវឹងស្រាខ្លាំង​ រួចបើកត្រាក់ទ័រទៅចម្ការ​ ឆ្លងកាត់អូរបណ្តាលឲ្យរអិលក្រឡាប់កិនខ្លួនឯងស្លាប់តែម្តង​
ក្រោយពីសមត្ថកិច្ច​ ពិនិត្យសាកសពជនរងគ្រោះរួច​ បានឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់