ព័ត៌មានសុខភាព

ផឹកភ្លាមដឹងភ្លេត! តម្រងនោមខ្សោយយ៉ាងណា ក៏ខ្លាំងឡើងវិញដែរ

តម្រង់នោម ជាសរីរាង្គមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាមានតួនាទីចម្រោះជាតិពុល និងបាក់តេរីក្នុងឈាម ដែលមិនល្អចំពោះសុខភាព ហើយបញ្ចេញចោលតាមរយៈទឹកនោម។ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះគឺ សរីរាង្គមួយនេះ ក៏ចេះចុះខ្សោយទៅតាមអាយុកាលរបស់មនុស្សម្នាក់ៗដែរ នេះហើយជាមូលហេតុធ្វើឲ្យជាតិពុល និងបាក់តេរីមានឱកាសបំផ្លាញសុខភាពរបស់យើង។ ដូច្នេះដើម្បីការពារ និងបង្កើនសមត្ថភាពរបស់តម្រងនោម លោកគួរតែប្រើឱសថធម្មជាតិដូចខាងក្រោម៖

ធាតុផ្សំ៖

  • ស្លឹកបឺរ ស្រស់៧សន្លឹក (ធំៗល្មម)
  • ទឹកចម្រោះ ២លីត្រ

របៀបធ្វើ៖

  • ដាក់ស្លឹកបឺរ និងទឹកទាំងអស់ចូលក្នុងឆ្នាំង ហើយដាំឲ្យពុះ
  • បន្ទាប់ពីរម្ងាស់ឲ្យបាន១៥នាទី រួចលើកល្បាយនេះចុះពីលើភ្លើងទុកឲ្យត្រជាក់
  • ទទួលទានល្បាយនេះឲ្យបាន២ដង ក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាច

ក្នុងរយៈពេលមួយដ៏ខ្លី អ្នកនឹងមានអារម្មណ៍ថាស្រួលខ្លួនជាងមុន ព្រោះតម្រងនោមរបស់អ្នក មានសមត្ថភាពកាន់តែខ្លាំងក្នុងការកម្ចាត់ជាតិពុល និងបាក់តេរី បានកាន់តែច្រើនពីក្នុងឈាម។ ប៉ុន្តែមនុស្សមួយចំនួន អាចនឹងត្រូវការពេលវេលាយូរបន្តិច ដើម្បីទទួលបានប្រសិទ្ធភាពពីឱសថមួយនេះ ព្រោះវាអាស្រ័យទៅលើស្ថានភាពនៃតម្រងនោម របស់មនុស្សម្នាក់ៗ។

ទោះបីជា ឱសថធម្មជាតិមួយនេះមិនមានផលប៉ះពាល់អ្វីដល់សុខភាពក៏ដោយ លោកអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន មុននឹងទទួលទាន៕

មតិយោបល់