ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ពីអង្គភាពសារព័ត៌មាន Post News Media ទៅកាន់សាធារណៈជន!

ភ្នំពេញ: សេចក្តីជូនដំណឹង ពីអង្គភាពសារព័ត៌មាន Post News Media ទៅកាន់សាធារណ:ជន ឲ្យបានជ្រាបថា ៖ ក្រុមហ៊ុន Post News Media ជាក្រុមហ៊ុនឯកជនមួយ ដែលបានបម្រើប្រជាជនខ្មែរតាមរយ: ការផ្តល់នូវព័ត៌មានទាន់ហេតុការណ៍ លើបណ្តាញសង្គមនានា ទូទាំងប្រទេសកម្ពុជា ។

ដោយមួយរយ:ចុងក្រោយនេះ Post News Media បានទទួលដំណឹងថាមានជនខិលខូចមួយចំនួនដែលមិនមែនជាបុគ្គលិករបស់ស្ថាប័នយើងខ្ញុំ បានប្រើឈ្មោះស្ថាប័នយើងខ្ញុំទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន ដូចជាការគំរាមកំហែងទារប្រាក់ជាដើម‍ នៅតាមបណ្តាខេត្ត-ក្រុងនានា ។

ក្នុងនោះដែរបើមានបុគ្គលិកក្នុងស្ថាប័នរបស់យើងខ្ញុំរូបណាម្នាក់ បានប្រព្រឹត្តទង្វើផ្ទុយពីតួនាទីបែបនេះ សូមមេត្តាជួយផ្តល់ដំណឹងមកកាន់ក្រុមហ៊ុនយើងខ្ញុំ ដោយសេចក្តីអនុគ្រោះ មិនតែប៉ុណ្ណោះស្ថាប័នយើងខ្ញុំនឹងជូនជាសគុណជាទីគាប់ចិត្ត។

សូមបញ្ជាក់ផងដែរថា ក្នុងករណីចាប់បាន ឬទទួលដំណឹងពីករណីខុសច្បាប់ណាមួយសូមទាក់ទងមកកាន់ ក្រុមហ៊ុន Post News Media យើងខ្ញុំតាមរយ:លេខទូរស័ព្ទ ០៩២ ៣៤ ៣៤ ៣៤ , ០១៥ ៩៣ ៩៣ ៩៣ ក្រុមហ៊ុនយើងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕

មតិយោបល់