ព័ត៌មានជាតិ

តុលាការសម្រេច ឃុំខ្លួនជនជាតិនីហ្សេរីយ៉ា៣នាក់ និងស្ត្រីខ្មែរម្នាក់

ភ្នំពេញ: ក្រោយពីសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនមកតុលាការចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ លោក ឃី ឆៃ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកា សម្រេចឃុំខ្លួនបុរសជនជាតិ នីហ្សេរីយ៉ា ៣នាក់ និងស្ត្រីខ្មែរម្នាក់ ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

លោកព្រះរាជអាជ្ញារង អ៊ំ សុភក្តិ ជាតំណាងអយ្យការ បានបញ្ជាក់ថា ជនជាប់ចោទ ទាំង៤នាក់ នោះមាន ទី១ឈ្មោះ ម៉ាទីន ឈីឌ័អ័រគីរាហូ័រ ភេទប្រុស អាយុ២៦ឆ្នាំ ទី២ឈ្មោះ សាន់ សាញ ភេទប្រុស អាយុ៣០ឆ្នាំ ទី៣ឈ្មោះ ជីហ្គោហ្សី អាន់ឌ្រូ ភេទប្រុស អាយុ៣៤ឆ្នាំ និងទី៤ឈ្មោះ លន់ គឹមលី ភេទស្រី អាយុ៣១ឆ្នាំ ត្រូវបានលោកចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសាធារញៀន យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

គួររំលឹកថា ជនជាប់ចោទទាំង៤នាក់ខាងលើ ត្រូវបានកងកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបនិងឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ដោយដកហូតបាន សារធាតុញៀនប្រភេទ មេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន២កញ្ចប់ធំ៕

//youtu.be/NFehVpYKpkI

មតិយោបល់