ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកម្ម​ថោនជោគជ័យ​មួយអន្លើ ក្នុងការបង្ក្រាប​អ្នក​កូពីស៊ីឌីក្លែង​ក្លាយ តែ​ភ្លេចគិត​ជ្រុង​មួយ​

ភ្នំពេញ៖កន្លងទៅថ្មីៗនេះដែរ ផលិតកម្មថោន បាន ​ចុះទៅបង្រ្កាប អ្នកកូពី ស៊ីឌី ក្លែង​ក្លាយនៅម្តុំចោមចៅ ដូច​​សេចក្តីប្រកាស ដែលរំពឹង​ទុក ប្រាកដមែន​ ។​
ការចុះទៅបង្ក្រាប ​អ្នកកូពីស៊ីឌីក្លែងក្លាយ របស់ផលិតកម្មថោន​ តែមួយកន្លែងសោះ ​បាន​ធ្វើ​ឲ្យ អ្នករកស៊ីផ្លូវងងឹត​កូពី​ខុស​ច្បាប់ផ្សេងៗ​ទៀត លើករណីនេះ បាននាំគ្នាបិទទ្វារ ដោយខ្លាច​រអាល ​​​នឹង​សង​​​​​ទឹកប្រាក់​ដ៏ច្រើនលើសលប់ ក្នុងករណីដែលចាប់បាននោះ។​

បើទោះបីជា ការចុះបង្ក្រាបនេះ ក្លាយជា​ចំណុច​ រអាលដល់អ្នករកស៊ី​ទាំងនោះ មែន ​ក៏​ប៉ុន្តែ ផលិតកម្មថោន នៅភ្លេចគិតរឿងមួយ ដែលជាចំណុច​សំខាន់ដែរ នោះគឹ​ការផ្សព្វផ្សាយ លើ​បណ្តាញ​អនឡាញ ឬ​ គេហទំព័រ​ផ្សេង​ៗ​ទៀត ដែលគ្មានការអនុញ្ញាតិ ដោយ​ទាញផលចំណេញពី អ្នក​ទស្សនា។ មួយជ្រុងនេះវា​ក៏អាច​ធ្វើ​ឲ្យ ផលិតកម្ម ថោន ​ខាតបង់​ទឹកប្រាក់មិនតិចនោះដែរ ខណៈដែល ទំព័រ ​កម្សាន្តស្តាប់តន្ត្រី មើលរឿង ភាគ មើលវីដេអូ ផ្សេងៗ កំពុង​​ដំណើរការដូចផ្សិត ពីមួយថ្ងៃទៅមួយថ្ងៃ​ ដោយដាក់​ឲ្យទាញ់យក ឬ​ ដោនឡូត ដោយស៊េរីនោះ ។ ការ​ដោនឡូត ឬ​ទាញយកដោយ ស៊េរីនេះ ​វា​ក៏ជាចំណុច ប៉ះពាល់ដល់ ចំណូល ក៏​ដូចជាទិន្នន័យលក់ស៊ីឌីរបស់ផលិតកម្មថោន​ ​ធ្លាក់ចុះ ។ ចំណុចនេះ ទាំងយើងទាំងគេ មិនចាំបាច់ទិញស៊ីឌី ធ្វើអ្វី ព្រោះសម័យកាលនេះទៅហើយ បើមានគេហទំព័រ ទាំងនោះ ដាក់​ឲ្យដោនឡូត ឬទាញ់យកដោយស៊េរី ខណៈ​ទំហំ​ទីផ្សារ អ៊ីនធឺណេត កំពុងប្រកួត​ប្រជែងលើតម្លៃ ​ដោយ​មានក្រុមហ៊ុនខ្លះ ប្រើ​អ៊ីនធឺណេត ១ ខែ ១០ ដុល្លារក៏មានដែរ​ ចឹង​អ៊ីនធឺណេត ដល់ផ្ទះ បើកគេហទំព័រទាំងនោះ ដោនឡូត​​មួយភ្លែត ជាការស្រេច ទៅហើយ និងចំណេញទឹកប្រាក់ផងដែរ​ ។​

វា​ជា​ចំណុច​ដែលផលិតកម្មថោន ត្រូវគិត ​ខណៈដែលយើង មិនទាន់សូមការ​ស្រាយបំភ្លឺ លើករណី នេះ ពី​អ្នកគ្រប់គ្រង និង ​អ្នកចាត់ការទូទៅ របស់ផលិតកម្មថោន នៅឡើយ ថា ផលិតកម្ម​មួយនេះគិតយ៉ាងណា​លើករណីនេះ ? ៕
PISETH-0257

មតិយោបល់