ព័ត៌មានជាតិ

បុរសម្នាក់ យករណារកាត់ដើមឈើ រលំសង្កត់ខ្លួនឯងស្លាប់មួយរំពេច!..

ពោធិ៍សាត់: កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់យករណារយន្តមកកាត់ដើមឈើក្នុងចម្ការក៏រលំសង្កត់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ អូច ឌីន អាយុ៤៤ឆ្នាំ ភេទប្រុស រស់នៅភូមិក្តោង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងកោសល្យវិច័យ រួចបានឲ្យដឹងថា សាកសពជនរងគ្រោះត្រូវដើមឈើរលំសង្កត់ស្លាប់មែន ហើយប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តបាត់ដំបង៕

មតិយោបល់