ព័ត៌មានជាតិ

ស្លាប់៣នាក់ រងរបួសធ្ងន់-ស្រាល៨នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ឧសភា

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក (យប់ ៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ ( ប្រុស) រងរបួសធ្ងន់ ៥នាក់ ( ប្រុស ) និងរបួសស្រាល៣នាក់ ( ស្រី ១នាក់ )។

នៅក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៧លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១១គ្រឿង រួមមាន ម៉ូតូចំនួន ៦គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងយានផ្សេងៗ ១គ្រឿង។

របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់) , ស្រវឹង ១លើក ( ស្លាប់ ១នាក់) , ប្រជែងគ្រោះថ្នាក់ ១លើក ,មិនប្រកាន់ស្តាំ ១លើក , មិនគោរពសិទ្ធិ ១លើក និងកត្តាយានយន្ត ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ ( យប់ )។ គ្រោះ ថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤លើក ផ្លូវខេត្ត-ក្រុង ចំនួន ២លើក និងផ្លូវលំចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ២លើក និងរថយន្តធុនធំ ១លើក។

របាយការណ៍បានបន្ដថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន រាជធានីភ្នំពេញ ២លើក ស្លាប់ ១នាក់ របួស ៣នាក់ ខេត្តតាកែវ ១លើក ស្លាប់ ១នាក់ និងខេត្តកំពង់ធំ ១លើក ស្លាប់ ១នាក់។

របាយការណ៍ បានបញ្ជាក់ទៀតថា លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤៣៥២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៩៣២គ្រឿង និងពិន័យសរុប ២៤២០គ្រឿង។នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាល ជាតិ ចេញផ្សាយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ៕

xz sw ss

មតិយោបល់