ព័ត៌មានជាតិ

Update: ករណីបុរសម្នាក់ឆក់ចរន្តអគ្គិសនី បណ្តាលឲ្យស្លាប់ពេលប៊ូមទឹកស្រោចពោត

កណ្តាល: ករណីឆក់ចរន្តអគ្គីសនី បណ្តាលឲ្យស្លាប់ ខណ:ប្រើម៉ូទ័របូមទឹកស្រោចដំណាំពោត នៅក្បែរមាត់ស្រះទឹកនៅពេលដោតព្រីភ្លើង កាលពីវេលាម៉ោង០៥​និង១៥នាទី ល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ នៅចំណុចភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កុល ណើ ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាង ភ្នំស្រុកស្អាង ខេត្តកណ្តាល មានមុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ)។

ករណីនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានរាយខ្សែរភ្លើង ដោតម៉ូទ័របូមទឹក ស្រោចដំណាំពោត នៅក្បែរមាត់ស្រះទឹក នៅពេលដោតព្រីភ្លើង ក៏បានឆ្លងចរន្តអគ្គីសនីឆក់ ធ្លាក់ទឹកស្រះស្លាប់តែម្តង ពេលនោះមានកូនស្រីឈ្មោះ ណើ ម៉ាប់ អាយុ២២ឆ្នាំ បានមើលឃើញរត់ទៅដកឌុយព្រីភ្លើង ចេញរួចរត់ទៅមើលឳពុកដោយស្រង់ ពីក្នុងស្រះទឹក ដាក់មកលើគោក យកភក់ប៉ាតពីលើដើម្បីសង្រ្គោះ ប៉ុន្តែជនរងគ្រោះបានស្លាប់ទៅហើយ។

ក្រោយពេលទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅកន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិច្ឆ័យ លើសាកសពដោយមានការចូលរួមពីលោកមេភូមិ ពិនិត្យឃើញមានស្នាមដាច់រលាត់ ឡើងខ្មៅនៅកូនម្រាមដៃខាងឆ្វេង ក្រៅពីនេះពុំមានស្នាកស្នាមផ្សេងទៀតទេ។ ក្រោយពេលនិត្យរួចហើយ បានប្រគល់សពឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់