ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បែកធ្លាយរូបភាព ដេននី ខ្វាន់ កាលពីមិនទាន់កែសម្ផស្ស

ភ្នំពេញ: ស្របពេលដែលសម្លេងនៃការរិះគន់កំពុងបាញ់ស្រោចយ៉ាងខ្លាំងនិងក្លាយជារឿងដ៏រំជើបរំជួលតាមបណ្តាញផ្សព្វផ្សាយនានាពាក្យនិន្ទារិះគន់យ៉ាងច្រើននោះ តារាសម្តែងនាង ដេននី ខ្វាន់ ថ្មីៗនេះស្រាប់តែត្រូវបានទស្សនិកជនអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកទម្លាយបង្ហោះចែករំលែករូបភាពគា្រដែលនាង និងបងស្រីមិនទាន់វះកាត់កែសម្ផស្សបង្កការភ្ញាក់ផ្អើលដល់មហាជន។

នាង ដេននី ខ្វាន់ កន្លងទៅមិនត្រូវបានមហាជនដឹងទេថា តារាស្រីរូបនេះធ្លាប់ធ្វើការវះកាត់កែសម្ផស្សព្រោះនាងធ្លាប់អះអាងប្រាប់គេឯងថា មួយតួខ្លួនរបស់នាងតាំងពីចុងជើងរហូតដល់ចុងសក់ គឺមិនដែលធ្លាប់ឆ្លងកាត់ការវះកាត់កែសម្ផស្សម្តងណាឡើយពោលគឺជាសម្រស់បានមកពីធម្មជាតិទាំងអស់។ ប៉ុន្តែ ផ្ទុយពីការអះអាងរបស់នាងថ្មីៗនេះស្រាប់តែមានការទម្លាយរឿងពិតនៅពីក្រោយខ្នងនៃការការវះកាត់កែសម្ផស្សពីសំណាក់នាង ដេននី ខ្វាន់ និងបងស្រីនាង។

ជាមួយគ្នានឹងការទម្លាយរូបភាពមុននិងក្រោយពេលនាង ដេននី ខ្វាន់ មិនទាន់ធ្វើការវះកាត់កែសម្ផស្សនេះដែរ ក៏មានការសរសេរថា ពីរនាក់បងប្អូនកាលមិនទាន់កែនិងក្រោយកែហើយ មួយណាស្អាតជាង? ។

ទន្ទឹមគ្នានេះក៏មានម្ចាស់ Acount facebook ឈ្មោះថា So Vong សរសេរបង្ហោះភ្ជាប់ជាមួយរូបភាពដូចគ្នានេះដែរ ហាក់បញ្ចើចបញ្ចើឲ្យថាធម្មជាតិពីលើដល់ក្រោម..បំផ្លាញសិល្បះដែលតំណាងឲ្យជាតិនឹងកិត្តិយសស្រ្តីខ្មែរទូទាំងប្រទេសហើយ។ អាណិតដល់ឪពុកម្តាយដែលមិនដឹងអី។

ដោយឡែក បើក្រឡេកមើលនៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀងសម្លេងសារីការពិរោះរណ្តំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា ឯណ្ណោះវិញក៏បានសរសេរចំអរដែរថា រាងកាយក្លែងក្លាយបង្កប់ដោយជាតិគីមីរបស់នាង តើធ្វើម្តេចឲ្យពួកយើងច្រណែននាងកើតទៅ? តែដែលគេមិនបង្ហាញនោះ ព្រោះខ្លួនប្រាណគេមានតម្លៃថ្លៃណាស់ មិនមែនអ្នកណាក៏ចេះតែមើល ចេះតែឃើញ ចេះតែប៉ះបានទទេរទទេរ ថោកៗដូចរបស់នាងឡើយ។

មជ្ឈដ្ឋានមហាជនដែលបានឃើញរូបនេះហើយបាននាំគ្នានិយាយថា នាង ដេននី ខ្វាន់ បានធ្វើការវះកាត់ត្រង់ច្រមុះ ចងង្កាព្រមទាំងទម្រង់មុខនឹងដើមទ្រូងស្ទើរទាំងស្រុងតែម្តងហើយ បើប្រៀបធៀបរូបថតមុននឹងក្រោយនៃការកែសម្ផស្សរបស់នាងហាក់ដូចជាមនុស្សពីរផ្សេងគ្នា។ ប៉ុន្តែបើទោះបីជានាង បានធ្វើការវះកាត់កែសម្ផស្សស្រស់ស្អាតជាងមុនយ៉ាងនេះក៏ពិតមែន ក៏មានសម្លេងនៃការរិះគន់ខ្លាំងៗលើការនិយាយផូតកុហករបស់នាងផងដែរ។

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ ព័ត៌មាន Postnews បានព្យាយាមទាក់ទងដើម្បីសាកសួរជុំវិញរឿងនេះពីសំណាក់កញ្ញា ដេននី ខ្វាន់ ដែរ ប៉ុន្តែមិនអាចធ្វើការទំនាក់ទងបានទេ។ ដូច្នេះយើងស្វាគមន៍ជានិច្ចចំពោះការចេញមុខបកស្រាយការពិររបស់នាងនៅពេលក្រោយ។ ចង់ដឹងថា មុនពេលវះកាត់និងក្រោយពេលវះកាត់ខុសគ្នាខ្លាំងកម្រិតណាមានតែប្រិយមិត្តទស្សនារូបភាពទាំងអស់គ្នា៖

KHVAN ney5 ney4 ney3 ney2 dey ny5 dey ny4 dey ny1 deni1

មតិយោបល់