កំពង់ឆ្នាំងៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ធ្វើការចាប់ខ្លួនពាក់ពន្ធ័នឹងករណីរក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១និង៤៥នាទី រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ក្នុងនោះដែរ កម្លាំងធ្វើការដកហូតបានគ្រឿងញៀនចំនួន១៩កញ្ចប់តូច, ទូរសព្ទ៤គ្រឿង, ដាវ១ដើម សម្ភារៈវេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕


មតិយោបល់