កណ្តាលៈ នៅព្រឹកថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី ករណីធ្វើអត្តឃាតត្រង់ចំណុចរោងមាន់ ស្ថិតនៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ជិន ស្រេង ភេទប្រុស អាយុ ៧១ឆ្នាំ ជាតិខ្មែរ (មានជំងឺប្រចាំកាយ) មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
សភាពរឿងហេតុ៖ មុនពេលកើតហេតុ យប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានសំរាន្តនៅលើគ្រែក្រោមផ្ទះ ដោយមានកូនស្រីឈ្មោះ ស្រេង ថាវ អាយុ ២៤ឆ្នាំ សំរាកមើលថែជំងឺរហូតដល់ម៉ោង១ ឈានចូលដល់ថ្ងៃទី១០ នាងក៏សំរាន្តលក់ទៅ លុះភ្ញាក់ឡើងវេលាម៉ោង ៥និង០០នាទី កូនស្រីមិនឃើញឪពុកសំរាន្តនៅលើគ្រែ ក៏ដើររកឃើញឪពុកចងកនឹងក្រម៉ានៅរោងមាន់ស្លាប់ទៅហើយ។ បន្ទាប់មកនាងក៏បានប្រាប់ប្តី និងម្តាយ បងប្អូន ឲ្យមកជួយមើលរួចផ្តល់ព័ត៌មានជូនសមត្ថកិច្ចប៉ុស្តិ៍ស្អាងភ្នំ។
ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ រួមសហការជាមួយកម្លាំងផ្នែកពិនិត្យកន្លែងកើតហេតុស្រុកស្អាង ប្រធានមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំអនុភូមិ បានចុះធ្វើការពិនិត្យសាកសពជនរងគ្រោះ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារការចងកពិតប្រាកដមែន ពិនិត្យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់