ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងលួចម៉ាស៊ីនត្រជាក់

ភ្នំពេញ: កម្លាំង​នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងចំណោម​៣នាក់​ ​ពីបទប៉ុនប៉ងលួចម៉ាស៊ីនត្រជាក់ កាល​ពី​វេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈាន​ចូល​ថ្ងៃទី០៩ មិថុនា ២០១៦ ​ចំណុចក្រុមហ៊ុនទេសចរណ៌ STB ដែលមានទីតាំងនៅផ្ទះ លេខ១៤៧ ផ្លូវលេខ១២២ហ្សេត ក្រុមទី៣៧ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

​ប្រភព​ឲ្យដឹងថា មុនដំបូង​ ប្រជាព​លរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានជនសង្ស័យ ០៣នាក់ កំពុងធ្វើសកម្មភាពលួចម៉ាស៊ីនត្រជាក់ ភ្លាមនោះ សមត្ថកិច្ចយើងបានចុះអន្តរាគមន៍ដោយឃាត់ខ្លួន បានជនសង្ស័យ០១នាក់ឈ្មោះ លី សុខពិសិដ្ឋ បានជាក់ស្តែង កំពុងកាត់ខ្សែម៉ាស៊ីនត្រជាក់ ចំណែកជនសង្ស័យ០២នាក់ទៀត បានរត់គេចខ្លួនបាត់។

ប្រភព​បន្តថា ជនសង្ស័យឃាត់ខ្លួន​បាន​ឈ្មោះ លី សុខពិសិដ្ឋ ហៅ ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​​ប្រតិបត្តិការខាងលើនេះ ​សមត្ថកិច្ចដកហូត​វត្ថុតាងរួម​មាន​៖ ​ដង្កាប់សម្រាប់កាត់ខ្សែភ្លើង ចំនួន០១ និង​កូនសោរចំនួន០៤ លេខ១០,១៤ ,៨ និងលេខ១២។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាង សំណុំរឿងបញ្ជានទៅតុលាការចាត់ការតាមច្បាប់៕

photo_2016-06-09_11-01-08

photo_2016-06-09_11-01-07

photo_2016-06-09_11-01-10

មតិយោបល់