ឥណ្ឌូនេស៊ីៈ ទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រផែនដី នៅថ្ងៃពុធនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៤ រ៉ិចទ័រ បានវាយប្រហារនៅរមណីយដ្ឋានកោះបាលី ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានកើតទ្បើងវេលាម៉ោង ៦ និង១០ នាទីព្រឹក (ម៉ោងក្នុងទីក្រុងហ្សាកាតា) ដែលធ្វើឲ្យកក្រើកនៅចម្ងាយ ២៣ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុង Denpasar ហើយវាមានអនុភាពវាយប្រហារក្នុងជម្រៅ ១១៧ គីឡូម៉ែត្រ។
គួរបញ្ជាក់ដែរថា គ្រោះរញ្ជួយដីនេះ មិនការជូនដំណឹងអំពីសញ្ញាព្រមានរលកស៊ូណាមិនោះទេ៕

មតិយោបល់