ភ្នំពេញ: ក្មេងប្រុសសិស្សសាលាគោកបញ្ជាន់ម្នាក់ ឆ្លៀតពេលដែលគ្រូសុំច្បាប់មិនបានទៅបង្រៀន គេបានចុះទៅងូតទឹកលេងនៅក្នុងស្រះទឹក ក្នុងវត្តគោកបញ្ជាន់នោះ ហើយក្មេងម្នាក់ក៏លិចបាត់ឈឹងតែម្តង ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៨និង៤៥ នាទីព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ នៅក្នុង ស្រះទឹកក្នុងវត្តគោបញ្ជាន់ ស្ថិតនៅក្នុងភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាក្មេងប្រុសរងគ្រោះខាងលើនោះ ឈ្មោះទ្រី សុបញ្ញាអាយុ១៣ឆ្នាំ ជាសិស្ស រៀននៅសាលាបឋមសិក្សាគោកបញ្ជាន់ មានម្តាយឈ្មោះ ប៊ុន ស្រីនី អាយុ៣៥ឆ្នាំនិងឪពុកឈ្មោះ ទ្រី សុខណា អាយុ៣៨ឆ្នាំជាកម្មករកម្មការិនីរោងចក្រកាត់ដេរ និងមានទីលំនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នៅមុនពេលកើតហេតុខាងលើ ក្មេងប្រុសរងគ្រោះ បានទៅរៀនប៉ុន្តែ ដោយសារតែលោកគ្រូប្រចាំថ្នាក់ ជាប់រវល់សុំច្បាប់មិនបានទៅបង្រៀន រូបគេ និងមិត្តភក្ដិ ៤ទៅ៥នាក់ទៀត បាននាំគ្នាចុះងូតទឹក និងហែលលេង នៅក្នុងស្រះទឹកខាងលើ ។ លុះមួយសន្ទុះក្រោយមក ដោយសារតែក្មេង ប្រុសរងគ្រោះ រមួលសាច់ដុំកំភួនជើង(រមួលក្រពើ) ហែលលែងរួចក៏បានលង់ទឹក ។ ភ្លាមៗនោះមិតភក្ដិ បានស្រែកឲ្យអ្នកជិតខាងជួយដែរ តែជួយមិនទាន់ក្មេងប្រុសខាងលើ ក៏បានលិចបាត់ទៅក្នុងទឹកស្រះ ដែលមានជម្រៅប្រមាណ៥ម៉ែត្រតែម្ដង បន្ទាប់មកគេបាននាំគ្នាចុះរាវរកប៉ុន្តែរយៈពេលជាង១ម៉ោងទៅហើយ រកមិនឃើញនៅឡើយ ។
សម្រាប់ព័ត៌មានលំអិត Post News នឹងផ្សាយជូនបន្តទៀត ៕
https://youtu.be/a20tbHvkqjM
មតិយោបល់