ព័ត៌មានសុខភាព

កុំខ្មាស់អៀនអី ស្រីៗត្រូវតែអានអត្ថបទមួយនេះ

មនុស្សស្រីភាគច្រើនតែងតែមានការធ្វេសប្រហែសជាមួយនឹងរោគសញ្ញាដំបូងនៃជំងឺមហារីកស្បូន ហើយ​បណ្តែតបណ្តោល​រហូតទាល់តែអាការធ្ងន់ធ្ងរ​ទើបរត់​រកគ្រូពេទ្យឲ្យជួយ។ បើយោងតាមគេហទំព័រ stayinformed365 បានបង្ហាញថា ជំងឺមហារីកស្បូន​មាន​សភាពធ្ងន់ធ្ងរ​មិនងាយ​នឹង​ព្យាបាល​នោះទេ ហើយអាចគ្រោះថ្នាក់ដល់ជីវិតថែមទៀត។ ដូច្នេះហើយ មនុស្សស្រីទាំងឡាយ​គួរតែស្វែងយល់​ពីរោគសញ្ញាដំបូង​នៃជំងឺនេះ​ឲ្យបានច្បាស់។

១.ហូរឈាមតាមទ្វារមាសខុសធម្មតា
រោគសញ្ញាទូទៅបំផុតនៃជំងឺមហារីកមាត់ស្បូន គឺការហូរឈាមតាមទ្វារមាសខុសប្រក្រតី តែស្ត្រីភាគច្រើនមិនអើពើ។ ការហូរឈាមនេះ អាចកើតឡើង​ក្នុងចន្លោះ​ពេលមករដូវ ឬបន្ទាប់ពីការរួមភេទរួច ជាពិសេសការហូរឈាមពេលមករដូវមានសភាពធ្ងន់ធ្ងន់ និងមានរយៈពេលយូរជាង​ធម្មតា។ រីឯរោគសញ្ញាព្រមាន​ដ៏សំខាន់នៃជំងឺមហារីកមាត់ស្បូន ចំពោះស្ត្រីដែល​អស់រដូវ គឺការហូរឈាមតាមទ្វារមាស។

២.ហូរទឹករំអិលពីទ្វារមាសខុសប្រក្រតី
ការហូរទឹករំអិលតាមទ្វារមាសមានច្រើនប្រភេទ ដែលអាចជាសញ្ញាដំបូង​នៃជំងឺមហារីកស្បូន រួមមាន៖

  • ស្លេក
  • រាវ
  • ពណ៌ត្នោត
  • ធំក្លិនអាក្រក់
  • មានលាយឈាម

៣.ឈឺចាប់អាងត្រគាក
អាការឈឺអាងត្រគាកក្នុងអំឡុងពេលរួមភេទ អាចជាសញ្ញានៃជំងឺមហារីកមាត់ស្បូន ព្រោះស្បូនចាប់ផ្តើមផ្លាស់ប្តូរខុសប្រក្រតី។ ហេតុនេះ អ្នកត្រូវចាំថា មហារីកមាត់ស្បូន អាចធ្វើឲ្យមានការឈឺចាប់រីករាលដាលទៅដល់អាងត្រគាក និងខ្នង។



រោគសញ្ញាដំណាក់កាលធ្ងន់ធ្ងរនៃជំងឺមហារីកមាត់ស្បូន

  • ឈឺខ្លាំងនៅតំបន់ខ្នង ឬអាងត្រគាក
  • ពេលបន្ទោរបង់ម្តងៗ មានការលំបាក
  • ហើមជើងតែម្ខាង ឬជើងទាំងពីរ
  • ចេះតែអស់កម្លាំង
  • ស្រកទម្ងន់គ្មានមូលហេតុ

ប្រសិនបើលោកអ្នកឧស្សាហ៍កើតមានអាការណាមួយដូចដែលបានរៀបរាប់ខាងលើនេះ សូមប្រញាប់ទៅពិនិត្យសុខភាពជាបន្ទាន់៕

សូមទស្សនាវីដេអូដែលអ្នកជំនាញបង្ហាញដូចខាងក្រោម៖

https://www.youtube.com/watch?v=AxuxJxJmsWs

មតិយោបល់