ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាព វាយជនរងគ្រោះប្លន់យកម៉ូតូមិនបានសម្រេច ត្រូវពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: នាវេលាម៉ោង១០និង១៦នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពវាយជនរងគ្រោះប្លន់យកម៉ូតូ មិនបានសម្រេច នៅម្តុំផ្សារដីថ្មី ត្រូវប្រជាពលរដ្ឋចាប់ជនសង្ស័យបាន នៅត្រង់ចំណុចផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយនៅលើម៉ូតូ១គ្រឿងម៉ាកនិច ឆ្នាំ២០២២ ពេលនោះស្រាប់តែលេចមុខ ជនសង្ស័យម្នាក់ជិះកង់១គ្រឿងមកធ្វើសកម្មភាពវាយជនរងគ្រោះប្លន់យកម៉ូតូនៅម្តុំផ្សារដីថ្មី ហើយជនសង្ស័យបានជិះគេចខ្លួន ត្រូវប្រ ជាពលរដ្ឋនិងជនរងគ្រោះនាំគ្នាដេញតាម ។ លុះពេលមកដល់ត្រង់ចំណុចផ្លូវ២១៧ ទើបចាប់បានជនសង្ស័យម្នាក់ ។ ករណីនេះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់កម្លាំងស​មត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកដល់អន្តរាគមន៍ភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យខាងលើនោះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕




មតិយោបល់