ព័ត៌មានជាតិ

ឳពុកចុងចាប់រំលោភកូនចុង ម្តាយបង្កើតតាមទាន់ប្តឹងសមត្ថកិច្ច

បាត់ដំបងៈ សមត្ថកិច្ចឃាត់ខ្លួនបុរសជាឳពុកចុង បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្រ្តីជាប្រពន្ធ ក្រោយពីធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនស្រីចុងរបស់ខ្លួន។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២១ ខែមីនា​ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម១១ ភូមិក្បាលថ្នល់ ឃុំគំពុងព្រៀង ស្រុសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កជាឳពុកចុងមានឈ្មោះ កង ឧត្តម ហៅសារួន អាយុ៤៤ឆ្នាំ ។

តាមប្រភពព័ត៌មានភ្នាក់ងារ Post News Media ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មុនពេលកកើតហេតុ នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ជនបង្កដែលជាឳពុកចុង បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើកូនស្រីរបស់គាត់ មានឈ្មោះ ក រ អាយុ៨ឆ្នាំ ជាកូនប្តីមុន។

ក្រោយពីទទួលបានពាក្យបណ្តឹងពីស្រ្តីជាប្រពន្ធឈ្មោះ ប៉ិច ចន្ថា អាយុ៣២ឆ្នាំ ទើបកម្លាំងផ្នែកនគរបាលយុត្តិធម៌ អធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការឃាត់ខ្លួនជាឳពុកចុងបានតែម្តង។

ចប្ចុប្បន្ន​ជនបង្ក ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់