ព័ត៌មានជាតិ

អាណោចអាធ័មណាស់! ជិះ​ម៉ូតូ​ចូល​ជង្ហុក​ធ្លាក់ក្មេងប្រុសម្នាក់ ​​ត្រូវរថយន្តបើកមកពីក្រោយ​កិន​ស្លាប់

​កំពង់ស្ពឺៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ១​ករណី​ដោយសារ​បើក​ម៉ូតូ​ចូល​ជង្ហុក​ហើយ​បាន​ធ្លាក់​មនុស្ស​ម្នាក់​ទៅ​លើ​ថ្នល់​ ត្រូវ​បាន​រថយន្ត​មក​ពីក្រោយ​កិន​ស្លាប់ ​(​បើកបរ​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច​)​ ។​

​ហេតុការណ៍​នេះ ​កើតឡើង​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ នៅ​ចំណុច​ភូមិ​សេរី​ភ័យ​ ឃុំ​ពោធិ៍​អង្គ្រង​ ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ៧​កើត​ ខែចេត្រ​ ឆ្នាំឆ្លូវ​ ព.ស.​២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ខែ​ មេ​សា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៧​និង​៣០​នាទី​ ។​

​នគរបាល​ចរាចរណ៍​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ម៉ូតូ​ម៉ាក​ហុងដា​ C125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១០​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AG-6297​ បើកបរ​ដោយ​ឈ្មោះ​ ឃី​ម​ លី​ស្សា​ ភេទ​ស្រី​ អាយុ​១២​ឆ្នាំ​ រស់នៅ​ភូមិ​សេរី​ភ័យ​ ឃុំ​ពោធិ៍​អង្គ្រង​ ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ និង​អ្នក​រួម​ដំណើរ​១​នាក់​ទៀត​ឈ្មោះ​ យី​ម​ សុ​ភ័ស្ស​ ភេទ​ប្រុស​ អាយុ​៩​ឆ្នាំ​ រស់នៅ​ភូមិ-​ឃុំ​ខាងលើ​ ។​

​សមត្ថកិច្ច​បន្ត​ថា​ ពេល​មក​ដល់​កន្លែង​ហេតុ ​បាន​ជ្រុល​ចង្កូត​ចូល​ជង្ហុក​លើ​ថ្នល់​ ហើយ​ធ្លាក់​មនុស្ស​ម្នាក់​ពីលើ​ម៉ូតូ​ ស្រប​ពេល​នោះ​មាន​រថយន្ត​០១​គ្រឿង​ម៉ាក​ខេន​ធើ​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ PP-2734​ ធ្វើ​ដំណើរ​មក​ពី​គ្រោ​យ​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​កិន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​បច្ចុប្បន្ន​ មធ្យោបាយ​ទាំង​ពីរ​ផ្នែក​ កម្លាំង​នគរបាល​ជំនាញ​បាន​យក​មក​រក្សា​ទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​សេដ្ឋ ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ ៕

មតិយោបល់