ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ក្មេងទំនើង ៥នាក់ ករណីបង្កអុកឡុក

ប៉ៃលិន: នៅវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ មានករណីក្មេងទំនើងបង្កអុកឡុកប្រើហិង្សា ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនរងគ្រោះមានគ្នា ០២នាក់
១/ ឈ្មោះ តង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
២/ឈ្មោះ ភារ័ត ភេទប្រុស អាយុ ២០ រស់នៅភូមិឃុំខាងលើ។
ជនសង្ស័យមានគ្នា ០៣នាក់
១/ ឈ្មោះ យ៉ាង សុខា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ។
២/ ឈ្មោះ ផែន ប្រុស ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៣/ឈ្មោះ សុភី ភេទប្រុស អាយុ ២៨ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំតាមនីតិវិធី៕

មតិយោបល់