ព័ត៌មានជាតិ

រថយន្តដឹកទឹកសុទ្ធវីតាល់ បុកជាមួយរថយន្តទំនើបមួយគ្រឿង បង្កការភ្ញាក់ផ្អើល

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍ឲ្យដឹងថា មានករណីរថយន្តមួយគ្រឿងដឹកទឹកសុទ្ធវីតាល់ ក្នុងទិសដៅពីលិចទៅកើតមកចំណុចកើតហេតុ ក៏បុកជាមួយរថយន្តឡិចស៊ីស RX300 ពណ៌ខ្មៅ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ នៅតាមបណ្តោយផ្លូវលេខ៧០៧ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេង៕

សូមបញ្ជាក់ផេកហ្វេសប៊ុក Post News Media ក៏បានធ្វើការផ្សាយផ្ទាល់ពីកន្លែងកើតហេតុផងដែរ។

 

មតិយោបល់