ព័ត៌មានជាតិ

Update: ឡានក្រុងរិទ្ធិមុន្នី បើកដល់ផ្លូវកោងមិនបន្ថយល្បឿន ជ្រុលទៅបុកតូបកម្សន្ត បង្ករបួសនិងការខូចខាតយ៉ាងធ្ងន់ធ្ងរ

បាត់ដំបង: ភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបងបានរាយការណ៍ឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា វេលាម៉ោង០៣និង១០នាទីរសៀល នៅចំនុចក្រុមទី៤ ភូមិអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តក្រុងក្រុមហ៊ុនរិទ្ធិមុនី បុករះតូបលក់កណ្ដុរ បណ្តាលឲ្យមានមនុស្សរងរបួសស្លាប់ជាច្រើននាក់ និងមានការខូចយ៉ាងធ្ងន់ធ្ងរ។

ប្រភពដដែលបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកបរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន មកដល់ចំនុចខាងលើ ត្រង់ចំនុចផ្លូវកោង បានរ៉េចង្កូតទៅខាងកើតផ្លូវ ក៏បុករះម៉ូតូ ឡាន តូបជាច្រើន និងបណ្ដាលអោយមនុសរបួសធ្ងន់ និងស្រាលចំនួន៤នាក់ ហើយសង្ស័យថាមានមនុស្សស្លាប់ផងដែរ។ ក្រោយកើតអ្នកបើកបររថយន្តបានរត់បាត់ស្រមោល។

ជនរងគ្រោះម្នាក់ត្រូវគេស្គាល់ថា ជាប្ដីរបស់ម្ចាស់តូប មានឈ្មោះ ផន កែវ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល របួសបែកក្បាល ដែលប្រពន្ធឈ្មោះ អុល ស្រីល័ក្ខ ភេទស្រី អាយុ៣៩។ រីឯការខូចខាតរួមមានម៉ូតូ៤គ្រឿង ម៉ូតូឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខ បប1S-1283 ម៉ូតូម៉ាកខ្លិចពណ៌សអត់មានស្លាកលេខ ម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ អត់ស្លាកលេខ និងម៉ូតូមួយគ្រឿងទៀតធ្លាក់ចូលក្នុងទឹក។ រួមថែម រថយន្ដម៉ាកកាមរីឆ្លាមស៊េរីឆ្នាំ៩៧ ពាក់ស្លាកលេខ ភ្នំពេញ2A-5220៕

https://www.youtube.com/watch?v=mpEuiuyJCvg&feature=youtu.be

មតិយោបល់