បាត់ដំបងៈ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ មានប្រជាកសិករម្នាក់ បានប្រទះឃើញសពបុរសម្នាក់ នៅពេលកំពុងច្រូតស្រូវ កណ្ដាលវាលស្រែបង្កឲ្យមានការភ្ញាក់ផ្អើល នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល។
សពជនរងគ្រោះ ឈ្មោះ គង់ ស៊យ អាយុ៥៤ឆ្នាំ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល។
សមត្ថកិច្ច បានឲ្យដឹងថា សាកសពនេះ អាចស្លាប់ជាច្រើនថ្ងៃហើយ ទើបមានសភាពហើមស្អុយបែបនេះ។
យ៉ាងណាមិញបើតាមការបញ្ជាក់ពីអ្នកភូមិ បានឲ្យដឹងថា ជនរងគ្រោះជាមនុស្សមានសតិមិនប្រក្រតី ហើយមិនសូវហូបបាយ រួមទាំងគ្មានទីលំនៅច្បាស់លាស់ទេ។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យអាជ្ញាធរដែនដី យកទៅបូជានៅវត្តជិតនោះ៕
មតិយោបល់