ព័ត៌មានជាតិ

Update : ក្រឡាប់រថយន្តនៅស្រុកព្រៃនប់ ស្លាប់ម្នាក់របួសម្នាក់

ព្រះសីហនុ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២២​ ខែ​មីនា​ ឆ្នាំ​២០១៧​ វេលាម៉ោង​៤និង៣០នាទីរសៀល​ លើ​ផ្លូវ​ជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​ ១៦៩និង១៧០ ស្ថិត​នៅ​ក្នុង​ភូមិ​សំពៅ​ ឃុំ​ជើង​គោ​ ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង​ បង្កដោយខ្លួនឯង​ រថយន្ត​ ១គ្រឿង​បើកបរ​ដោយ​ឈ្មោះបេន​ បូនី​ ភេទ​ប្រុស​ អាយុ​ ៣៦ឆ្នាំ​ មានទីលំនៅ​ស្រុក​ទូកមាស​ ខេត្ត​កំពត​​ ចំនួន​ ១២នាក់​ស្រី​ ៤នាក់​ មាន​ទិសដៅ​ពី​ ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ ភ្នំពេញ​ លុះ​ដល់​ចំណុច​ខខាងលើ​ក៏​បាន​រ៉េ​ចង្កូតធ្លាក់ផ្លូវតែម្តង។

ប្រភពបានបន្តទៀតថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ នៅ​នឹង​កន្លែង​កើតហេតុ​ឈ្មោះ​ ជួប​ ផុង​ ភេទ​ប្រុស​ អាយុ​ 68ឆ្នាំ​ មានទីលំនៅ​ស្រុក​ទូកមាស​ ខេត្ត​កំពត ​(​ត្រូវ​ជា​ឪពុក​អ្នកបើកបរ​រថយន្ត​) និង​រ​ងរបួស​មនុស្សចំនួនម្នាក់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​វាលរេញ​។ រីឯ​វត្ថុតាង​រថយន្ត​ ​បាន​យកមករក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ ។

មតិយោបល់