ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន ធ្វើបាឋកថាបង្ហាញយុវជនពីគោលនយោបាយការពារធនធានធម្មជាតិ

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ បានធ្វើបាឋកថាជាលក្ខណៈវេទិកាសាធារណៈ ដើម្បីជម្រាបជូនតំណាងយុវជនមកពីគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញស្តាប់និងបានយល់ដឹងបន្ថែពីគោលនយោបាយថែរក្សា ការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។

ធ្វើបាឋកថាទៅកាន់យុវជនប្រមាណ៦១៨នាក់នៅទីស្ដីការក្រសួងបរិស្ថាន លោក រដ្ឋមន្រ្តីបានបង្ហាញពីគោលបំណងនៃការធ្វើបាឋកថានាពេលនេះថា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយការពារធនធានធម្មជាតិរបស់រាជរដ្ឋាភិបាល សំដៅធានាឲ្យបាននូវតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី សាយ សំអាល់ បានរំលេចឲ្យឃើញនូវភាពចាំបាច់នៃអន្តរទំនាក់ទំនងរវាងការងារបច្ចេកទេស និងកិច្ចការនយោបាយ ដែលជាមូលដ្ឋានដ៏សំខាន់នៃវឌ្ឍនភាពសង្គម និងស្ថិរភាពនយោបាយ។

លោកក៏បានចែករំលែកនូវបទពិសោធការងារកំណែទម្រង់ការគ្រប់គ្រងដីធ្លី និងព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ដែលជាស្ថាប័នទទួលបន្ទុកការងារគាំពារបរិស្ថាន ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

សូមបញ្ជាក់ថា វេទិកានេះក៏បានផ្ដល់ឱកាសឲ្យយុវជនបានបញ្ចេញទស្សនៈ មតិយោបល់ដែលពាក់ព័ន្ធនិងវិស័យបរិស្ថាន ក៏ដូចជានិរន្តរភាពនៃវិស័យនេះហើយក៏ផ្តល់ឱកាសឱ្យយុវជនមានសំណូមពរជាច្រើន ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ របស់សង្គមជាតិ៕

photo_2016-05-13_16-52-48photo_2016-05-13_16-52-47photo_2016-05-13_16-52-49photo_2016-05-13_16-52-50 (2)photo_2016-05-13_16-52-50

មតិយោបល់