កណ្តាលៈ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទី នៅចំណុចរោងបាយ ឈ្មោះវុធ រ៉ាវិនស្ថិតភូមិ វាល ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាលសមត្ថកិច្ចបានឃាត់ខ្លួនជនស្ស័យចំនួន០២នាក់ដែលពាក់ព័ន្ធការជួញដូរគ្រឿង
ញៀនរួមទាំងវត្ថុតាង៤កញ្ចប់តូច។
ជនស្ស័យទី១ ឈ្មោះ វុធ រ៉ាវិន ហៅស្មាច់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ (ជួញដូរ)
២ ឈ្មោះ ស៊ឹង សុខគា ហៅ ប៉ិត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ (ជួញដូរ)
– អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិ វាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល
*វត្ថុតាងចាប់យករួមមាន៖
១ /ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៤កញ្ចប់តូច និងឧបករណ៍សំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ។
២ /ទូរស័ព្ទ ចំនួន ០១គ្រឿង ម៉ាក ណូគា ចុចពិល ពណ៍ខ្មៅ ។
សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះដល់ចំណុចកើតហេតុ ដោយមានបញ្ជាផ្ទាល់ ពីលោកវរៈសេនីយ៍ឯក រស់ ចន្ថា ឋាន: អធិការនគរបាលស្រុកស្អាង និងមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំស្អាងភ្នំ , លោកមេភូមិវាល បានធ្វើការត្រួតពិនិត្យរោងបាយរបស់ឈ្មោះ វុធ រ៉ាវិនហៅស្មាច់ បានរកឃើញម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៤កញ្ចប់តូច និងសំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ វុធ រ៉ាវិន ហៅស្មាច់ បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៤កញ្ចប់តូច ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុច វាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ក្នុង០១កញ្ចប់ធំ តម្លៃ ២០០,០០០៛ ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ ១៥,០០០៛ ។ ចំណែកឈ្មោះ ស៊ឹង សុខគា ហៅ ប៉ិត បានកាន់លក់គ្រឿងញៀន(ម៉ាទឹកកក) អោយខ្លួនរយៈពេល ៣ថ្ងៃ កន្លងមកហើយ ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕
មតិយោបល់