ព័ត៌មានជាតិ

ស្រវឹងរៀងខ្លួន! បើកម៉ូតូរេពេញផ្លូវត្រូវរថយន្តរបស់កញ្ញា ពេជ្រ អាវីហ្សា បុកពេញទំហឹងរបួសធ្ងន់២នាក់កាលពីយប់មិញ!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីបុរស២នាក់ស្ថិតក្នុងស្ថានភាពស្រវឹងតិចៗ ជិះម៉ូតូរេពេញផ្លូវ ជ្រុលខាងមុខរថយន្តរបស់តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា ដែលស្ថិតក្នុងស្ថានភាពស្រវឹងតិចៗដូចគ្នា ចាប់ហ្វ្រាំងមិនទាន់បុកអូសជាប់ម៉ូតូក្រោមរថយន្ត បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ ម្នាក់បាក់ជើង ម្នាក់ទៀតរងរបួសគ្រាំក្នុង ធ្ងន់ធ្ងរផ្អើលទាំងយប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី យប់ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យPost News ដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក TODAY ពាក់ស្លាកលេខ ភ្នំពេញ 1FL-3864ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុក៏មានរថយន្តរបស់ កញ្ញា ពេជ្រ អាវីហ្សា ម៉ាកឡិចស៊ីសGS-300 ពាក់ស្លាកលេខ ភ្នំពេញ 2R-2141ក្នុងទិសដៅពីជើងទៅត្បូង ខំគេចដែរ តែគេចមិនផុត ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ គៀបជាប់ខាងក្រោមរថយន្ត បណ្តាលឲ្យបុរស២នាក់ ដែលជិះលើម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ កញ្ញា ពេជ្រ អាវីហ្សា បានចុះពីលើរថយន្ដ រួចរៀបរាប់ប្រាប់សមត្ថកិច្ចខណ្ឌចម្ការមន ពីហេតុការណ៍ដល់សមត្ថកិច្ច ។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំជនរងគ្រោះ ធ្វើកាដោះស្រាយតាមនីតិវិធីច្បាប់ ៕

ក្នុងនោះយើងក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់