ភ្នំពេញ: ប្រជាពលរដ្ឋ ចំនួនច្រើនកុះករ នាំគ្នាកកកុញ នៅអាស្រមព្រះអង្គដងកើ គោលបំណងទៅអុជធូប បន់ស្រន់សុំសេចក្តីសុខ និងថ្វាយព្រះរាជសព្វសាធុការពរជ័យ ខណៈរាត្រីទី១ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ សីហមុនី យប់ថ្ងៃទី១៣ ឧសភា ២០១៦ នេះ។
សកម្មភាពទាំងនេះ ញ៉ាំងឱ្យស្ថានភាពកកស្ទះចរាចរ ស្ថិតក្នុងស្ថានភាពតានតឹង ប៉ុន្តែវាជាការបង្កើនភាពអ៊ូអរក្រៃលែង ចំពោះទីរម្យណីយដ្ឋានឧទ្យាន មុខព្រះបរមរាជវាំង រហូតមកទល់ដល់ពេលថ្មើហ្នឹង សភាពជួបជុំកុះករកកកុញទាំងនោះ មិនទាន់ស្ងាត់ទៅវិញនៅឡើយទេ៕
មតិយោបល់