បរទេសៈ វិធីសាស្ត្រសម្រកទម្រកទម្ងន់ ដោយការទទួលទានទឹកក្ដៅឧណ្ហៗ លាយជាមួយនឹងទឹកឃ្លុំ គឺមានការពេញនិយមបំផុត ដោយសារតែប្រសិទ្ធភាព និងភាពសាមញ្ញរបស់វា។
នៅក្នុងប្រទេសជប៉ុន ទឹកឃ្មុំត្រូវបានគេចាត់ថា ជាវិធីសាស្ត្រដ៏សម្ងាត់មួយ និងមានការពេញនិយមផងដែរ ក្នុងការសម្រកទម្ងន់។ ជារៀងរាល់ថ្ងៃអ្នកគ្រាន់តែ ទទួលទានទឹកឃ្មុំលាយជាមួយទឹកក្តៅ ជំនួសម្ហូបអាហារ គឺអាចជួយឲ្យអ្នកស្រក់ទម្ងន់ បានជាមធ្យមរហូតដល់ ៣ ទៅ ៤គីទ្បូ ក្នុងមួយសប្ដាហ៍ឯណ្ណោះ។ យ៉ាងណាមិញប្រសិនបើអ្នកចង់សម្រកទម្ងន់ ដោយជោគជ័យនោះ ត្រូវធ្វើឲ្យប្រាកដថា អ្នកមិនមានកំហុស ដូចខាងក្រោម៖
ទឹកឃ្មុំគឺជាភេសជ្ជល្អបំផុត អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងសុវត្ថិភាព ព្រោះវាមិនមានជាតិកាទ្បូរីច្រើនពេកទេ ប៉ុន្តែប្រសិនបើផ្សំ ជាមួយអាហារផ្សេងទៀត ដែលមានជាតិស្ករខ្ពស់ ទឹកឃ្មុំអាចជាការព្រួយបារម្ភ សម្រាប់សុខភាព និងរូបរាងកាយរបស់អ្នកផងដែរ។
ចំណាំ៖ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូន គួរកុំជ្រើសវិធីសាស្រ្តមួយនេះ ដើម្បីសម្រកទម្ងន់ឲ្យសោះ ព្រោះអាចបង្កឲ្យមានផលប៉ះពាល់ ដល់សុខភាពរបស់អ្នកបាន៕
មតិយោបល់