កណ្ដាលៈ ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០និង៤០នាទី មានករណីអគ្គិភ័យ ភ្លើងឆេះអាចម៍រណា ក្នុងសិប្បកម្មកែច្នៃឈើ ដែលស្ថិតនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ម្ចាស់សិប្បកម្ម ឈ្មោះ ម៉ុង ហេង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ទីក្រុងភ្នំពេញ ។
សម្ភារៈ ខូចខាតរួមមាន: ខូចខាតខ្សែភ្លើងប្រវែង១២០ ម៉ែត្រ និងអាចម៍រណា ទំហំ១០ម៉ែត្រ០៤ ជ្រុង ។
ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍ សហការជាមួយ កម្លាំងអន្តរាគមន៍ ស្រុកអង្គស្នួល ប៉ុស្តិ៍នគរបាលរដ្ឋបាលពើកសរុបចំនួន៤០នាក់ នឹងកម្លាំងប្រជាការពារ និងកម្មករ៨៧នាក់ ។
បានធ្វើការបាញ់ទឹកពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន០២ គ្រឿង ទឹកអស់០៤ រថយន្តទើបរលត់ ។ មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី តែមិនបណ្តាលអោយមានរងរបួសដល់កម្មករទេ ៕
មតិយោបល់