ព័ត៌មានជាតិ

សមត្ថកិច្ចដេញបង្ក្រាបមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្មបាន២នាក់ជិតសណ្ឋាគារសុខា

ភ្នំពេញ: ជនសង្ស័យដែលជាមុខសញ្ញាកាច់កម៉ូតូចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ជ្រោយចង្វារ ដេញតាមចាប់ខ្លួនបានទាំងកណ្តាលអធ្រាត្រនៅចំណុចក្បែរសណ្ឋាគារសុខា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១០នាទី យប់ឈានចូលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវកៅចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ខំ សាក់ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ វេញ វីរ: អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ដកហូតបានវត្ថុតាងសម្ភារ:សម្រាប់កាច់ក ម៉ូតូមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ជ្រោយចង្វារ យកទៅឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់