ព័ត៌មានជាតិ

បុរស​មាន​អត្រា​ស្លាប់​ច្រើន​ជាង​ស្ត្រី​ក្នុង​ចំណោម​អ្នក​ជម្ងឺមហារីក​ស្បែក​

ចំនួន​តួលេខ​មួយ​ចុងក្រោយ​នៃ​វិទ្យាស្ថាន​ស្រាវជ្រា​នៃ​ជម្ងឺមហារីក​ស្បែក​រប​ស់​ចក្រភព​អង់គ្លេស​បាន​បង្ហាញឲ្យឃើញថា​ភាគរយ​នៃ​ការប្រឈមមុ​ខ​នៃ​ការស្លាប់​របស់​អ្នក​ជម្ងឺមហារីក​ស្បែក​គឺមាន 70 ភាគរយ​ដែល​កើតមាន​ចំពោះ​មនុស្ស​ប្រុស​ច្រើន​ជា​អ្នក​ជម្ងឺ​ស្ត្រី​។​

​យោង​ទៅតាម​តួរ​លេខ​ជា​រៀងរាល់ឆ្នាំ​បានបញ្ជាក់​ថា​នៅក្នុង​ប្រទេស​អង់គ្លេស​បុរស 3,4 នាក់​ស្ត្រី 2 នាក់​បាន​ស្លាប់​នៅក្នុង​មនុស្ស 100,000 នាក់​ដោយសារ​ប្រភេទ​ជម្ងឺមហារីក​ស្បែក​ដ៏​ធ្ងន់ធ្ងរ នៅពេល​ដែល​ក្នុង​ចំណោម​មនុស្ស 100,000 នាក់​ដដែល បុរស​និង​ស្ត្រី​ដែល​មាន​ជម្ងឺមហារីក​ស្បែក​គឺ​ប្រហែលជា​17,2 និង​17,3 នាក់​។​
2013-08-22_093211
​តាំង​ពី​កំឡុង​ស​ត្ស​វត្ស​ទី 70 មក​អត្រា​អ្នក​អ្នកស្លាប់​ដោយសារ​ជម្ងឺ​មហារីក​ស្បែក​បាន​កើនឡើង​ខ្ពស់​ទៅ​លើ​បុរស​ប្រមាណ 185 ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ស្ត្រី​ដែល​មាន​ត្រឹមតែ 55 ភាគរយ​។​គេ​បាន​កំណត់​មុខសញ្ញា​សំខាន់​នៃ​ការកើតឡើង​នឺ​មេរោគ​នេះ​ដោយសារ​ការកើនឡើង​នៃ​កាំរស្មី UV នៅក្នុង​ពិភពលោក​ចំនួន​ប្រជ្រុយ​ក៏​ជា​កតា្ត​មួយ​ដែរ​ខណៈ​ដែល​កត្តា​គ្រួសារ​និង​ប្រវត្តិ​នៃ​ជម្ងឺ​នានា​ដែល​មនុស្ស​ធ្លាប់មាន​ផង​។​គួរបញ្ជាក់​ថា​នៅ​មាន​កត្តា​មួយ​ដែល​ធំជាងគេ​នោះ​គឺថា​បុរស​តែងតែ​ចូល​ចិត្ត​មិន​រវល់​និង​ការត្រួតពិនិត្យ​តាមដាន​លើ​បញ្ហា​នេះ​ដូច​ជា​នារី​នោះ​ទេ​គឺ​ខ្លួន​មិន​ចូល​ចិត្ត​ចំណាយ​ពេលវេលា​ជាមួយ​នឹង​គ្រូពេទ្យ​ឲ្យបាន​ច្រើនឡើយ​៕​

មតិយោបល់