ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនចំនួន២៣កញ្ចប់និង២២គ្រាប់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួននិងដកហូតនៅថ្នាំញៀនចំនួន២៣កញ្ចប់ និងថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន២២គ្រាប់ដែលរក្សាទុកខុសច្បាប់ បន្ទាប់ពីជសង្ស័យទើបត្រឡប់មកពីទិញនៅម្តុំអង់តែងទួលគោក។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង១៥ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅផ្លូវលំ នៅក្នុងបុរីមហាសេដ្ឋី ក្រុមទី១២ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ព្រាប សុខា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះលេខ២៤១ ក្រុមទី១២ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា មុនឈានដល់ការចាប់ឃាត់ខ្លួន ក្នុងប្រតិបត្តិបង្ក្រាបនេះកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវមួយរយ:ហើយ នៅថ្ងៃឃាត់ខ្លួនគឺខណ:ជនសង្ស័យត្រឡប់មកពីទិញថ្នាំញៀននៅម្តុំអង់តែនទួលគោក លុះដល់ចំណុចខាងលើ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ឆែកឆេរក៏ឃើញវត្ថុតាងមានថ្នាំម្សៅក្រាមពណ៌ស ចំនួន២៣កញ្ចប់ ជាប្រភេទម៉ាទឹកកក ដោយក្នុងនោះមានកញ្ចប់ធំចំនួន៤កញ្ចប់ តូច១៩កញ្ចប់ និងថ្នាំគ្រាប់ពណ៌លឿងចំនួន២២គ្រាប់ ញៀន២៣កញ្ចប់តូចធំនិងថ្នាំគ្រាប់២២គ្រាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ចូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់