ព័ត៌មានកីឡា

Ronaldo មិនចង់ឱ្យ Real Madrid ទិញកីឡាករ៣នាក់នេះទេ

កីឡាករ Cristiano Ronaldo ​ត្រូវ​បាន​គេ​ដឹង​ថា​មិន​ចង់​ឱ្យ​ក្លឹប Real Madrid ​ទិញ​យក​កីឡាករ Eden Hazard , Antoine Griezmann ​និង​ Marco Verratti ​នោះ​ទេ។

Eden Hazard

បើ​តាម​កាសែត​នៅ​អេស្ប៉ាញ​បាន​សរសេរ​យ៉ាង​នេះ​ថា Ronaldo ​នៅ​តែ​ចង់​ធ្វើ​ជា​កីឡាករ​សំខាន់​នៅ​ក្នុង​ក្រុម ​ដោយ​មិន​ចង់​ឃើញ​ Real ​នាំ​យក​កីឡាករ​សំខាន់​ណា​ម្នាក់​មក​ជំនួស​តំណែង​គេ​នោះ​ទេ ​ត្បិត​អី​ក្លឹប​យក្ស​មួយ​នេះ​កំពុង​តែ​ស្វែង​រក​ Super Stars ​ម្នាក់​យ៉ាង​ណា​ក៏​ដោយ។ ស្រប​ពេល​ដែល​ការ​និយាយ​នេះ ​ក្រុម​របស់​លោក Zidane ​កំពុង​តែ​ទាក់ទង​មើល​ឃើញ​កីឡាករ​៣​នាក់​ដែល​ជា​គោលដៅ​សំខាន់​សម្រាប់​រដូវ​ក្ដៅ​ខាង​មុខ​នេះ។

Antoine Griezmann

Eden Hazard, Antoine Griezmann ​និង​ Marco Verratti ​​សុទ្ធ​តែ​អាច​ចាកចេញ​ពី​ក្លឹប​របស់​គេ​បាន​នៅ​រដូវ​ក្ដៅ ​ប្រសិន​ណា​បើ​មាន​ក្លឹប​ណា​មួយ​មាន​ឱ្យ​តម្លៃ​ខ្លួន​សម​តាម​ការ​ចង់​បាន។ យ៉ាងណាមិញ ​Real Madrid ​អាច​នឹង​ចាប់​អារម្មណ៍​ជាង​គេ​គឺ Hazard ​ដែល​កីឡាករ​រូប​នេះ​ធ្លាប់​និយាយ​ថា​ចង់​ទៅ​លេង​ជាមួយ​ក្រុម​ដែល​លោក Zidane ​ដឹក​នាំ៕

Marco Verratti

មតិយោបល់