ភ្នំពេញៈ មានការភា្ញក់ផ្អើលមួយ បន្ទាប់ពីបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានមកផឹកកាហ្វេ ស្រាប់តែដេកស្លាប់ក្នុងហាងកាហ្វេ ដោយមិនដឹងមូលហេតុ សង្ស័យខ្យល់គ កាលវេលាម៉ោង៦ និង០០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុង នៅចំណុចលុយហុងការហ្វេ១៦៨ ក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ជនរងគ្រោះឈ្មោះ សាត សុខា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិរំលិច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
យោងតាមប្រភពពីម្ចាស់ហាង បានឲ្យដឹងថា ជនរងគ្រោះ តែងតែមកផឹកកាហ្វេរបស់គាត់រាល់ថ្ងៃ តែនៅថ្ងៃនេះ រូបគាត់មិនបានហូបកាហ្វេទេ គឺគាត់ហូបតែជ្រួកពីម៉ោង៧ព្រឹកមកម៉្លេះ ខណៈដល់ម៉ោង៦ល្ងាច រូបគាត់ជាម្ចាស់ហាង បានដាស់គាត់ឲ្យទៅផ្ទះ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុម្ចាស់ហាង បានទាក់ទងសមត្ថកិច្ច ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យបុរសខាងលើ ដោយបញ្ជាក់ថា ពិតជាស្លាប់ដោយសារខ្យល់គប្រាកដមែន។ រួចក៏ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់