ក្លិបសេះបង្កង់ Juventus បានឈ្នះគូប្រកួតផ្សេងៗ ដោយលើស ៩ ពិន្ទុ ដោយស្ថិតនៅកំពូលតារាង ក្នុងក្របខណ្ឌ Serie A របស់អ៊ីតាលី និងជាគ្រាប់បាល់ដែលស្តែងចេញពី កីឡាករខ្សែប្រយុទ្ធ Carlos Tevez ។ ដោយជាក់ស្តែងរាត្រីយប់មិញនេះដែរ អតីតកីឡាកររបស់ មេឃខៀវ រូបនេះ បានជួយឲ្យសេះបង្កង់យកឈ្នះក្លិប Torino ក្នុងលទ្ធផល ១-០ ។
គ្រាប់បាល់មួយគ្រាប់របស់ Carlos Tevez ស្វែងរកបាននៅនាទី ៣០ ដោយការបង្វិលខ្លួនទាត់ មួយទំហឹងជើង ក្នុងចំងាយ ប្រហែល ១៨ ម៉ែត្រ ដែលជួយឲ្យក្លិបមួយនេះ មានពិន្ទុះលើសគូប្រកួតខ្លាំងៗ រហូតដល់ ទៅ ៩ ពិន្ទុ ឯណោះ។ តែទោះជាយ៉ាងណា រាត្រីយប់មិញនេះដែរ ជារាត្រីដែលធ្វើឲ្យក្លិប សេះបង្កង់មានភាពលំបាកបំផុត ដោយទទួលបានការវាយសម្រុកជាច្រើនលើកច្រើនសារ ពីក្លិប Torino តែធ្វើមិនបានសម្រេច ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់