បន្ទាយមានជ័យៈ លោក ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានប្រាប់ Post News ថា មានករណីប្រទះឃើញគ្រោងឆ្អឹងរបស់មនុស្សដែលស្លាប់ច្រើនថ្ងៃ។
ការប្រទះឃើញនេះនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបឹងខ្លាងាប់ ស្ថិតក្នុងភូមិទន្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្រោយធ្វើការពិនិត្យនៅកន្លែង សមត្ថកិច្ចមិនទាន់បានធ្វើការសន្និដ្ឋានលើការស្លាប់នេះទេ ហើយក៏មិនទាន់បានស្គាល់នូវអត្តសញ្ញាណជនរងគ្រោះនោះទេដោយ កំពុងធ្វើការស្រាវជ្រាវ៕
មតិយោបល់