កំពង់ស្ពឺ: លោកអធិការស្រុកភ្នំស្រួចបានប្រាប់Post Newsថា កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៧ មានករណី ហិង្សាដោយចេតនា បណ្ដាលឲ្យស្លាប់ នៅចំណុចទំនប់សំរោងបាក់ ភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នុំស្រួច ខេត្តកំពង់ស្ពឺ ឈ្មោះ មុំ សារី ភេទប្រុស អាយុ៣០ឆ្នាំ ជាយោធា និងជាសិក្ខាកាម នៅបន្ទាយហ្វឹកហ្វឺនរថក្រោះ៨៦ មានស្រុកកំណើត នៅភូមិដើមពោធិ៍ ឃុំកង្ដៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ដោយបានមាន ទំនាស់ជាមួយ អ្នកភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នុំស្រួច ត្រូវបានអ្នកភូមិ កាប់មួយកាំបិត ត្រូវចំថ្ងាសពីមុខ ហើយក៏រត់ធ្លាក់ ទឹកទំនប់សំរោងបាក់ លុះព្រឹកឡើងម៉ោង៧និង០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ទើបរកឃើញសាកសព នៅក្នុងទឹកទំនប់ សំរោងបាក់ ។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕
ព័ត៌មានជាតិ
មតិយោបល់