ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ករណីឆក់ទូរស័ព្ទស្រ្តីជនជាតិចិន

ភ្នំពេញ: នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីស្រ្តីជនជាតិចិនម្នាក់ នៅចំណុចផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ផុន សារឿន ហៅវ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបអ្នកដឹកម្ហូបតាមអនទ្បាញ ស្នាក់នៅផ្ទះលេខ ១៤Eo ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណឡើយ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកហុង ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1HR-1455 ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍សហការកម្លាំងព្រហ្មទណ្ឌខណ្ឌ បានល្បាតក្នុងមូលដ្ឋាន ផ្លូវដែលជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស
ពេលនោះជនសង្ស័យបានបើកម៉ូតូឌុបបក្ខពួករបស់ខ្លួនឈ្មោះ រាជ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ចេញពីកោះពេជ្រតាមស្ពានហង្សបត់មកខាងផ្សារ(អ៊ីអន) ខណ:នោះជនសង្ស័យ ឃើញស្រ្តីជនបរទេស កំពុងចុចទូរសព្ទតែម្នាក់ឯង ទើបជនសង្ស័យបើកម៉ូតូត្រទ្បប់ថយក្រោយ ទុកឲ្យឈ្មោះ បក្ខពួករបស់ខ្លួនជាអ្នកឆក់ ។ លុះបើកម៉ូតូមកអែបជនរងគ្រោះឈ្មោះ រាជ បានលូកដៃឆក់ ប៉ុន្តែត្រូវបានជនសង្ស័យងាកក្បាលម៉ូតូចេញ ក៏ផុតដៃជនសង្ស័យឈ្មោះ រាជ ឆក់មិនបានក៏ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញដេញតាមឃាត់ខ្លួនឈ្មោះ ផុន សារឿនម្នាក់ ចំណែក ឈ្មោះ រាជ លោតចុះពីម៉ូតូរត់គេចខ្លួនបាត់ ។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់​៕

មតិយោបល់