ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ឆក់ស្លាប់ពេលចុះទៅបូមទឹកឲ្យក្រុមហ៊ុនសាងសង់ហួយ ប៉ាង

កណ្តាលៈ កម្មករសំណង់ម្នាក់បានឆក់ស្លាប់ភ្លាមៗ ខណៈដែលចុះទៅមើលម៉ូទ័រដាក់ក្នុងទឹកឲ្យក្រុមហ៊ុនសាងសង់ ហួយ ប៉ាង ដើម្បីយកទឹកមកប្រើប្រាស់ឲ្យខាងក្រុមហ៊ុន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៨នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្នុងក្រុមហ៊ុនសាងសង់ ហួយ ប៉ាង ស្ថិតនៅក្នុងទីក្រុងពាណិជ្ជកម្ម ចេងឌូបាយីកម្ពុជា ចិន នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សុន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ នៅភូមិអណ្តូង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៧ ឈ្មោះ សុន វិសាល បានជិះម៉ូតូមកធ្វើការសំណង់ក្នុងក្រុមហ៊ុនសាងសង់ ហួយ ប៉ាង ស្ថិតនៅក្នុងទីក្រុងពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន នៅភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។ បានមកធ្វើការជាមួយបងប្អូនជីដូនមួយឈ្មោះ គួក ប៊ុនលៀង ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់ ដូចគ្នារហូតដល់ម៉ោងប្រហែល១០ និង៥៨នាទី ពីរនាក់បងប្អូនបានទៅមើលម៉ូទ័រដាក់ក្នុងទឹក (ជម្រៅកន្លះម៉ែត្រ)ហើយលើកម៉ូទ័រមកកល់ក្តារ រួចហើយឈ្មោះគួច ប៊នលៀង ក៏ដើរចេញពីក្នងទឹកមកលើគោកផុតហើយជនរងគ្រោះនៅក្នុងទឹកក៏ស្រែកប្រាប់ម្នាក់ទៀតឈ្មោះ កៅសុខា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ អ្នកបកប្រែ ចិន ក្នុងក្រុមហ៊ុនហួយ ប៉ាង ឲ្យដោតភ្លើងម៉ូទ័រទឹកស្រាប់តែដោតហើយឮជនរងគ្រោះស្រែថាអ៊ូយៗ ហើយដកខ្សែភ្លើងចេញភ្លាម ក៏រត់ទៅមើលឃើញជនរងគ្រោះស្តូកស្តឹងនៅក្នុងទឹកហើយចាប់លើយកមកដាក់លើគោកធ្វើចលនាតែជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយមកផ្នែកជំនាញនគរបាលពិនិត្យវិភាគកន្លែងកើតហេតុស្រុក ចាប់ផ្តើមពិនិត្យ សព ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យឃុំ មេភូមិ បងប្អូនជនរងគ្រោះនគរបាលប៉ុស្តិ៍។ការសន្និដ្ឋានរបស់លោកគ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនី(មកពីការធ្វេសប្រហែសស)។ ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់