ព័ត៌មានជាតិ

Samsung Galaxy S4 ស្អែក​នេះ​ចេញ​លក់​ហើយ​!!!

Samsung Galaxy S4 គឺជា​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូន ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Samsung Electronics វា​ត្រូវ​បាន​ប្រកាស​បង្ហាញ​រូបរាង នៅ​ទីក្រុង​ញ៉ូវ​យ៉​ក កាលពី​ថ្ងៃ​ទី ១៤ ខែ មិនា ឆ្នាំ ២០១៣ ។​ភាព​បន្ទាន់​សម័យ​លើ​ជំនាន់​ចាស់ របស់ Samsung Galaxy SIII នោះ​គឺ Samsung Galaxy S4 ដោយ​បាន​បន្ថែម កម្មវិធី Smart Alerts, Smart Stay, និង Smart Scroll ដែល​មាន​កាមេរ៉ា​ទំហំ ១៣ មេហ្គា​ភិ​ច​សែ​ល មាន​ទំហំ 4.99 អ៊ីង និង គុណភាព​វិដេអូ 1080p ។​

Samsung Galaxy S4 វា​មាន​មុខងារ​ពីរ Exynos 5 Octa និង Snapdragon 600​។ ម៉ូ​ដែល​ចុងក្រោយ​នេះ ដែរ​នឹង​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ខែ មេសា ឆ្នាំ ២០១៣ ពោល​គឺ​មាន ៣២៧ លើ​បណ្តាញ​អន​ឡាញ ពាសពេញ​ពិភពលោក​ក្នុងចំណោម ១៥៥ ប្រទេស ។​ស្អែក​នេះដែរ​ត្រូវ​នឹង​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៣ Samsung Galaxy S4 មាន​លក់​លើ​អន​ឡាញ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ផ្សេង​ទៀត ។​ម្យ៉ាងវិញទៀត នៅ​កូរ៉េ​ខាងត្បូង និង​ចេញ លក់​នៅ​ថ្ងៃ​ទី ២៧ ខែ មេសា ឆ្នាំ ២០១៣ ស្អែក​នេះដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Samsung-Galaxy-S4-008_zps2d08d62d.jpg

មតិយោបល់