ភ្នំពេញៈ តាមសេចក្តរីរាយការណ៍ពីភ្នាក់ងារPost News បានឲ្យដឹងថាមានរថយន្តទេសចរណ៍ធុនធំមួយគ្រឿងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ ថោង ស៊ីង បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយអ្នកបើកបរធ្វេសប្រហែសបណ្ដាលឲ្យបុកបង្កាន់ដៃស្ពាន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦អា ត្រង់ចំណុចស្ពានលេខ១ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
សេចក្តីរាយការណ៍បានប្រាប់ថា រថយន្តបង្កហេតុបណ្ដាលឲ្យខូតខាតយ៉ាងធ្ងន់ធ្ងរផ្នែកខាងមុខទាំងស្រុង និងធ្វើឲ្យអ្នកបើកបររបួសធ្ងន់កៀបជាប់កាប៊ីន ក៏ត្រូវបានសមត្ថកិច្ចនិងខាងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរនេះប្រើប្រាស់ម៉ាស៊ីនដើម្បីអារផ្ដាច់ដែកទាញយកអ្នកបើកបរចេញដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
សមត្ថកិច្ចដែលចុះទៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយកើតហរតុនគរបាលបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបានរៀបចំរួចជាស្រេច ការពារក្រែងមានអគ្គិភ័យឆាបឆេះ បង្កឡើងដោយការប្រើម៉ាស៊ីនកាត់ផ្ដាច់ដែក ដើម្បីរំដោះអ្នកបើកបរនោះ។
ពាក់ព័ន្ធនិងក្រុមហ៊ុនដឹកអ្នកដំណើរ ថោង ស៊ីង មិនត្រឹមតែរងនូវការរិះគន់ពីអ្នកដំណើរថា ក្រុមហ៊ុននេះខ្វះភាពទទួលខុសត្រូវ គ្រប់គ្រងលើអ្នកបើកបរ បណ្ដាលឲ្យមានករណីធ្វេសប្រហែសប៉ុណ្ណោះទេ ក្រុមហ៊ុនមួយនេះគឺជាក្រុមហ៊ុនរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធលក្ខណៈទ្រង់ទ្រាយធំ ចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកចែកចាយនៅរាជធានីភ្នំពេញ ក៏ដួចជាចេញមុខស៊ីឈ្នួល ដឹកទំនិញគេចពន្ធជាដើម ហើយសមត្ថកិច្ចធ្លាប់ចាប់បានជាមន្តបន្ទាប់ផងដែរ៕







មតិយោបល់